រឿង ភូមិតិរច្ឆាន

0.00 Avg rating0 Votes
Series:General Knowledge Book
Publisher:គ្រឺះស្ថានបោះពុម្ពនិងចែកផ្សាយ
Genres:អត្ថបទអក្សរសិល្ប៍ខ្មែរ
Authors:,
Pages:102 pages
Binding: Softcover

រឿងនេះត្រូវបានរៀបរៀង និងចងក្រងដោយលោក ឌឹក គាម និងលោក ឌឿក អំ នៅឆ្នាំ ១៩៦៤ ដល់ ១៩៦៥ ហើយចេញផ្សាយជាសាធារណៈ នៅឆ្នាំ ១៩៧១។

រឿង ភូមិតិរច្ឆាន គឺជាប្រលោមលោកមួយបែបប្រវត្តិសាស្ត្រ ដែលបានរៀបរាប់ពីការជិះជាន់ គាបសង្កត់ កេងប្រវ័ញ្ច ពីសំណាក់ ពួកអាណានិគមបារាំង និងបានរៀបរាប់ពីទុក្ខវេទនា និងជីវភាពរស់នៅរប។ស់ប្រជាជនកម្ពុជា នៅសម័យនោះ។

រឿង ភូមិតិរច្ឆាន បានត្រូវរៀបរៀងឡើងនៅឆ្នាំ ១៩៦៤ - ១៩៦៥ ដោយអ្នកនិពន្ធ ឌឹក គាម និង ឌឿក អំ ហើយបានត្រូវបោះពុម្ពផ្សាយ ជាសាធារណៈ នៅឆ្នាំ ១៩៧១។ រឿងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ ទំនាស់ដ៏ស្រួចស្រាល រវាងពលករកម្ពុជា ដែលរងការជិះជាន់ កេងប្រវ័ញ្ចយ៉ាងខ្លាំងក្លា នឹងពួកអាណានិគមបារាំង បនសក្ដិភូមិ បនមន្ត្រីអាយ៉ាងរបស់វា។

ព្រឹត្តិការណ៍ ១៨ មេសា ១៩២៥ របស់ប្រជាជនឃុំក្រាំងលាវ ជាព្រឹត្តិការណ៍មួយ បានទាក់ទាញចិត្តអ្នកនិពន្ធ ក្នុងការនិពន្ធស្នាដៃនេះ ដើម្បីដាស់សតិស្មារតីប្រជាជន ឲ្យនឹកឃើញជាប់ជានិច្ច នូវប្រវត្តិយ៉ាងឈឺចាប់ខ្លោចផ្សា ដែលពួកអាណានិគមបង្កឡើងនោះ។

រឿងភូមិតិរច្ឆាន ពិតជាបានទាញអារម្មណ៍ អ្នកអានឲ្យនឹកឃើញ ពីនឹមដែក របស់អាណានិគមបារាំង ដែលសង្កត់ប្រជាជនកម្ពុជា ជិតមួយសតវត្ស។ ទន្ទឹមនឹងនោះ ក៏បានបំផុសកំហឹងឈឺចាប់ដល់អ្នកអាន ពីទារុណកម្មដ៏សែនឃោរឃៅ របស់អាណានិគមបារាំង មកលើការស្លូតត្រង់កម្ពុជាយើង។ ការតស៊ូប្រឆាំងនឹងពួកត្រួតត្រា ការចងកំហឹង ឈឺចាប់នៃជនដែលត្រូវគេជិះជាន់ ពូតផ្ដុំបានជាកម្លាំងភ្ញាក់រឭក ស្នេហាជាតិ ដ៏មោះមុត ក្រោកឡើងតស៊ូរំដោះជាតិ។

ធនធានមនុស្សជាកម្លំាងចលករមួយចំាបាច់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ។ គោលដៅរបស់យើងគឺការកសាងធនធានមនុស្សឱ្យក្លាយជាពលរដ្ឋល្អពេញលេញ ដែលប្រកបដោយចំណេះដឹង សីលធម៍ និងជំនាញ។ ដើម្បីសម្រេចគោលដៅនេះក្រុមការងារខិតខំស្វែងរកនូវសៀវភៅ និងអត្ថបទល្អៗសម្រាប់ជាឯកសារស្រាវជ្រាវ ពង្រឹងសមត្ថភាពដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀន និងរៀន ដើម្បីអភិវឌ្ឍចំណេះដឹង បំណិន និងចេះស្រឡាញ់ការសិក្សា។

សៀវភៅនេះចែកជូនជា PDF File ចំពោះការបោះពុម្ភផ្សាយផ្សេងៗយើងខ្ញុំសូមមិនទទួលខុសត្រូវនោះទេ។

លោកអ្នកអាចទាញយកដោយសេរី សម្រាប់មិត្តអ្នកអាន៕

Reviews

Required fields are marked *. Your email address will not be published.