ទសជាតក

0.00 Avg rating0 Votes
Series:General Knowledge Book
Publisher: NA
Genres:អត្ថបទអក្សរសិល្ប៍ខ្មែរ
Authors: NA
Pages:155 pages
Binding: Softcover

ទសជាតក ឫក៏ អក្សរសិល្ប៍ពុទ្ធនិយមសុទ្ធ គឺជាប្រភេទអក្សរសិល្ប៍ ក្នុងអក្សរសិល្ប៍ពុទ្ធនិយម ដែលមានក្នុងព្រះត្រ័យបិដក មានរឿងទសជាតក និងរឿងសតជាតក ។ ដែលរួមមាន ១០រឿង ហៅថា ទសជាតក ។

ពាក្យថា ទសជាតក គឺជា​​ប្រវត្តិរឿងរ៉ាវអតីតជាតិ ​របស់​ព្រះសក្យមុនី​គោតម បរម​សម្ពុទ្ធ​ក្នុង ១០ ព្រះជាតិ មុន​ព្រះជាតិ ដែល​បាន​ត្រាស់​។ រឿង​នេះ​ប្រភពដើម​ជា​ភាសាបាលី មាន​នៅក្នុង​គម្ពីរ​ខុទ្ទកនិកាយ​ជាតក មហានិបាត ដែលពុទ្ធសាសនិកទាំងបព្វជិត និងគ្រហស្ថមានជំនឿថាជា​ព្រះពុទ្ធវចនៈ ពិតប្រាកដ ដែល​មាន​មក​ជាង​ពីរ​ពាន់​ឆ្នាំ​ហើយ​។

សេចក្ដី​នៃ​ព្រះពុទ្ធវចនៈ​គ្រប់តែ​ជាតក សុទ្ធតែ​ជា​គាថា​ខ្លី​ លំបាក​ប្រែ ពិបាកយល់ ​។ ឯ​សេចក្ដី​ក្នុង​អដ្ឋកថា ដែល​ជា​ការពន្យល់​នូវ​ពាក្យ​ជា​ព្រះពុទ្ធវចនៈ នោះ​ទើប​ងាយ​យល់ ហើយ​ជា​របៀប​ចងក្រង​រឿង​ជាតក​យ៉ាង​ក្បោះក្បាយ​ផង​។ អ្នកប្រាជ្ញ​បុរាណ​ក្នុង​កម្ពុជរដ្ឋ​បាន​ប្រែ​ជា​សម្រាយ យ៉ាង​ពិស្ដារ​តាម​អដ្ឋកថា ចែកចេញជា ១០ គម្ពីរស្លឹករឹត​ដែល​រួមគ្នា​ហៅថា "គម្ពីរទសជាតក" ផ្ទុក​ទៅ​ដោយ​ឧត្ដមគតិ ដំបូន្មាន និង ភាសិត​ដ៏​សំខាន់ៗ​។ គម្ពីរទសជាតក​ជា​គ្រឿង​និយម​រាប់អាន នៃ​ពុទ្ធសាសនិកជន​ទូទៅ​ក្នុង​កម្ពុជរដ្ឋ (ប្រទេសថៃ និង លាវ​ក៏​រាប់អាន​ដូចគ្នា​ដែរ) ។

ធនធានមនុស្សជាកម្លំាងចលករមួយចំាបាច់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ។ គោលដៅរបស់យើងគឺការកសាងធនធានមនុស្សឱ្យក្លាយជាពលរដ្ឋល្អពេញលេញ ដែលប្រកបដោយចំណេះដឹង សីលធម៍ និងជំនាញ។ ដើម្បីសម្រេចគោលដៅនេះក្រុមការងារខិតខំស្វែងរកនូវសៀវភៅ និងអត្ថបទល្អៗសម្រាប់ជាឯកសារស្រាវជ្រាវ ពង្រឹងសមត្ថភាពដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀន និងរៀន ដើម្បីអភិវឌ្ឍចំណេះដឹង បំណិន និងចេះស្រឡាញ់ការសិក្សា។

សៀវភៅនេះចែកជូនជា PDF File ចំពោះការបោះពុម្ភផ្សាយផ្សេងៗយើងខ្ញុំសូមមិនទទួលខុសត្រូវនោះទេ។

លោកអ្នកអាចទាញយកដោយសេរី សម្រាប់មិត្តអ្នកអាន៕

Reviews

Required fields are marked *. Your email address will not be published.