លី ធាមតេង

ធាមតេង លី

ជីវប្រវត្តិ

លោក លីធាមតេង(李添丁) កូនចៅចិនខ្មែរ កើតនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ១៩៣០ នៅសង្កាត់កំពង់ចាម ស្រុកកំពង់សៀម ខេត្កំពង់ចាម បិតាលោកមាននាម លី ម៉ុង(李猛) និងមាតាមាននាម សុខ គីម(宋金)។ ភរិយារបស់លោកគឺលោកស្រី លី ធីរៈ ឈ្មោះដើម អ៊ាម គីមហួយ(穗金惠) និងមានបុត្រាបុត្រីចំនួន៥នាក់ (កូនទី១ប្រុសឈ្មោះ លី សុរក្ខា(李??) ទី២ស្រី លី សុដ្ឋាល័យ(李??) ទី៣ប្រុស លី សុវិឆ័យ(李??) ទី៤ស្រី លី សុសៃយាន (李??)និងកូនស្រីពៅ លី សុមាណវី (李??))។ ​នៅ​ឆ្នាំ១៩៥៨ លោកបាន​ទៅ​​​ចូលរួម​សន្និសិទ​អ្នកនិពន្ធ​អាហ្រ្វិក-អាស៊ី​ នៅ​តាស្កេន(Tachkent)​ ក្នុសហភាពសូវៀត

#ប្រវត្តិការងារ
-ជាអ្នកបង្កើតសមាគមអ្នកនិពន្ធខ្មែរ
-សមាជិកក្រុមអភិបាលនៃសមាគមអ្នកនិពន្ធខ្មែរចំនួន១៥លើក
-ជានាយផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ក្រសួងធម្មការ
​ -ជា​សមាជិក​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ
#ស្នាដៃសំខាន់ៗ
-រឿង រំដួលភ្នំគូលេន, ប្រលោមលោក, ភ្នំពេញ, ១៩៥៤
-រឿង រស្មីចិត្ត, ប្រលោមលោក, ភ្នំពេញ, ១៩៥៥(១៩៥៤)
​​-រឿង ព្រះបរមរាជា, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
-រឿង សិរីស្វេតច្ឆត្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥៥, (១៩៥៤)
-រឿង សុបិន្តពេលយប់, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
-ពង្សាវតារខ្មែរសង្ខេប, សិក្សា​កថា, ១៩៥៩
-អក្សរសាស្រ្តខ្មែរ, សិក្សាកថា, ១៩៦០
-ពង្សាវតារប្រទេសកម្ពុជា, សិក្សាកថា,១៩៦៤
-រឿង ឆ្លងពពកស្អាប់, ប្រលោមលោក, ភ្នំពេញ, ១៩៦៦
-រឿង​ នារី និងបុប្ផា, ប្រលោមលោក, ភ្នំពេញ, ១៩៦៧
-វិវត្តន៍នៃអក្សរសាស្រ្តខ្មែរ, សិក្សាកថា, ១៩៧២
-បកប្រែ អត្ថបទ ប្រពៃណីអ្នកស្រុកចេនឡា ពីភាសាចិនរបស់លោកជីវ តាក្វាន់
-សៀវភៅ អ្នកនិពន្ធល្បីឈ្មោះរបស់ខ្មែរ, សិក្សាកថា, ភ្នំពេញ, ឆ្នាំ១៩៧២
Found 2 books in total
អក្សរសាស្ត្រខ្មែរ
1960
0 Votes
ធនធានមនុស្សជាកម្លំាងចលករមួយចំាបាច់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ។...
អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី
0 Votes
ធនធានមនុស្សជាកម្លំាងចលករមួយចំាបាច់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ។...
Books per page: